ការ​ជួញ​ដូរ​ភាគហ៊ុនអាមេរិក
FINANCIAL.ORG សូម​លើកទឹកចិត្ត​ដល់​ការជួញដូរ​​ដែល​មាន​ផ្នត់គំនិត​វិនិយោគ​ត្រឹមត្រូវ​មួយ

មានភាពខុសគ្នាយ៉ាងធំរវាងការវិនិយោគនិងការ​ជួញ​ដូរ​។ ការវិនិយោគជាញឹកញាប់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងលទ្ធផលដែល​មានការធានានិងជាធម្មតាមានបំណងគោលដៅហិរញ្ញវត្ថុពីរយៈពេលមធ្យមទៅរយៈពេលវែង។ ការទិញភាគហ៊ុនរបស់សាជីវកម្ម S&P 500 និងរក្សាពួកគេសម្រាប់រយៈពេលពីរបីឆ្នាំជាមួយនឹងប្រាក់​ចំណេញ​មកវិញប្រចាំឆ្នាំដែល​មាន​ការ​ធានាស្ទើរតែពី 9-10 % គឺជាការវិនិយោគ។

ចំណែកឯការជួញដូរត្រូវបានផ្សារភ្ជាប់ជាមួយនឹងការរំពឹងទុកជាញឹកញាប់ពីប្រាក់ចំណេញរយៈពេលខ្លី។

ហេតុអ្វីបានជាមិនប្តូរ​ពីការ​ជួញ​ដូរ​ទៅជាការវិនិយោគវិញ?


ជាលើកទីមួយ ផ្នត់គំនិត​ជួញដូរ-វិនិយោគ​ថ្មី​មួយ។ នៅ Financial.org ឯណេះវិញ យើង​ចង់ផ្លាស់ប្ដូរ​ចក្ខុវិស័យ​នេះ និង​លើក​ទឹកចិត្ត​ដល់​ទស្សនៈ​នៃ​ការជួញដូរ​ថ្មី​តាម​ផ្នត់គំនិត​វិនិយោគ​មួយ។ បើ​វិនិយោគិន​ម្នាក់​ជួញដូរ​រកចំណេញ​រយៈពេល​ខ្លី គាត់​នឹង​ពិតជា​ស្មាន​មើល​ឃើញបាន។ តែ​បើ​វិនិយោគិន​ម្នាក់​កំពុង​ជ្រើសយក​ហ៊ុន​ល្អៗ​តាម​តម្លៃ​ថោក​សមរម្យ គាត់នឹង​វិនិយោគ​តាមរយៈ​ការជួញដូរ។ ការជួញដូរ​ក្លាយទៅជា​មធ្យោបាយ ឬ​យានចម្លង​នេះ ខណៈ​ការវិនិយោគ​ក្លាយ​ជា​ទិសដៅ។ លទ្ធផលបញ្ចប់​នៃ​ការផ្លាស់ប្ដូរ​គំរូ​នេះ​អាច​ផ្ដល់នូវ​ភាពរីករាយ​ខ្លាំងណាស់។

ចូល​រួមជាមួយ​អ្នក​ដែលជំនាញ​បំផុត។ - ផ្តោតនិងអនុវត្ត។


ជាលើកទីពីរ បន្ត​វគ្គបណ្តុះបណ្តាល។ យើងចង់​ឲ្យ​សមាជិក​សមាជិក​របស់យើង​ស្វែងយល់​ជួញដូរ​ដោយ​ការផ្ដោត​ទាំងស្រុង​លើ​ជម្រើស​ហ៊ុន​របស់​បណ្ដាញ​សាជីវកម្ម/ផ្សារហ៊ុន S&P 500។ ដើម្បី​បង្កើន​ការជួញដូរ​ដែលសម្រេចបានផល​ឲ្យ​ដល់​កម្រិត​អតិបរមា​ក្នុង​ដំណើរការ​រយៈពេលវែង វិនិយោគិន (អ្នកវិនិយោគ) ម្នាក់​គប្បីដោះស្រាយ​បញ្ហា ឬ​បង្កើត​ទម្លាប់​ជួញដូរ​តែ​ហ៊ុនល្អបំផុត​លើ​ពិភពលោក​ដែល​មាន​ប្រភេទ​ដូចជា Google, Apple, Exxon Mobile។ល។

ការកាត់បន្ថយការចំណាយលាក់លាម​ចំពោះ​ការជួញដូរ


រហូតដល់ពេលនេះ Financial.org មាន​លទ្ធភាព​ធានា​បាន​នូវ​គណនី​​កម្ចីទិញហ៊ុន​ដោយ​គ្មាន​ការប្រាក់​សម្រាប់​សមាជិក​សមាជិកា​របស់ខ្លួន។ Financial.org ខិតខំស្វះស្វែង​សហការ​ជាមួយ​ជម្រើស FSPs ដែល​សុខចិត្ត​ផ្ដល់ឲ្យ​សមាជិក​សមាជិកា​យើង​នូវគណនី​​កម្ចីទិញហ៊ុន​ដែល​គ្មាន​ការប្រាក់។ ជាទូទៅ FSPs គិតយក​អត្រា​ការប្រាក់​លើ​កម្ចី​ដែល​តាម​បែបផែនធម្មតា​ទាបជាង​ប័ណ្ណឥណទាន ឬ​ក្រេឌីត​កាដ និង​កម្ចីផ្ទាល់ខ្លួនដែលគ្មានរបស់ធានា។ យ៉ាងណាក៏ដោយ ក៏នៅមាន​ចន្លោះ​សម្រាប់​ការចរចារ​បាន​ដែរ ពីព្រោះ​អត្រាការប្រាក់​លើ​កម្ចីជួញដូរ​មិន​មាន​កំណត់​អាណត្តិ​តាមរយៈ​ច្បាប់ ឬ​បទបញ្ញត្តិច្បាប់​សហព័ន្ធ​ឡើយ។ ដូច្នេះ យើង​មាន​លទ្ធភាព​ប្រើប្រាស់​ចំនួនពិត​នៃ​សមាជិក​សមាជិកា​យើង​ជា​សម្បទាន​ដ៏ធំមួយ​ដើម្បីចរចារ​ឲ្យ​មាន​គណនី​ប្រាក់កម្ចី​ដោយ​គ្មាន​ការប្រាក់​មួយ​សម្រាប់​សមាជិក​សមាជិកា​យើង​បាន។

Financial.org – របៀប​សាមញ្ញ​មួយ​ដើម្បី​ទទួលបាន​ជោគជ័យ


ដោយការចងក្រង​យុទ្ធសាស្ត្រ ឬ​វិធីសាស្ត្រ​សាមញ្ញៗ​ចំនួន​ពីរ​ដោយ​បន្ថែម​លក្ខណៈពិសេស​ដែល​ឥតគិត​ការប្រាក់ (ជាការបន្ថែម​ទៅនឹង​តម្រិះវិជ្ជា និង​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ត្រឹមត្រូវ​ដែល Financial.org នឹង​បន្ត​ផ្ដល់ជូននៅ​គ្រប់ៗ​ដំណាក់កាល​ក្នុង​រយៈពេល​ប្រតិបត្តិការ​នេះ យើង​ជឿជាក់​ថា សមាជិកសមាជិកា​របស់យើង​នឹង​មាន​លទ្ធភាព​បង្កើត ឬ​ដោះស្រាយ​បញ្ហា​បង្កើន​ជំនាញជួញដូរ​ដ៏ល្អមួយ​ដែល​នឹង​បង្កើត​បាន​ប្រាក់​ច្រើនក្នុង​ដំណើរការ​រយៈពេលវែងឆ្ងាយ ដោយ​រាប់​ចាប់​ពី​ការជួញដូរ​ជម្រើស​ផ្សារហ៊ុន S&P500 Stocks។ ការអប់រំ​ចំណេះដឹង​ផ្នែកហិរញ្ញវត្ថុ​មាន​ជាប់ទាក់នឹង​ដំណើរការ​សិក្សាស្វែងយល់​មួយ។ ដំណើរការ​មួយ​ដែល​អាចនឹង​ចំណាយពេល​ជាច្រើនខែ​រហូតដល់​ច្រើន​ឆ្នាំ។ ហើយ​វា​គឺជា​ដំណើរការ​កំពុងបន្ត​ដែល​នឹង​មិនចេះចប់។ ក៏ប៉ុន្តែ​នៅ​ក្រុមហ៊ុន Financial.org ឯណេះវិញ យើង​សូម​សន្យា​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ដំណើរការ​ដែលផ្តល់នូវភាពរីករាយ​មួយ! ជីវិត​គ្មាន​អ្វី​សំខាន់​ជាង​បទពិសោធន៍​ស្វែងយល់​ឥតឈប់ឈរ​នោះទេ។

ពេលនិយាយដល់​ការវិនិយោគ កាលានុវត្ថភាព (ឱកាស) និង​ហានិភ័យ (ការប្រថុយប្រថាន) មិន​អាចផ្ដាច់ចេញពីគ្នា ឬ​បំបែកបាន​ទេ។ នៅក្រុមហ៊ុន Financial.org យើង​នឹង​បង្រៀន​អ្នក​ទាំងអស់គ្នា​អំពី​របៀប​កំណត់​ប្រភេទ​បញ្ហា​ទាំងពីរ​ ដើម្បី​ឲ្យ​អ្នក​អាច​វិនិយោគ​ប្រកបដោយ​ទំនុកចិត្ត។
អាចរកទាញយកបាន
អាចរកទាញយកបាន
ទាញយក​កូនកម្មវិធី​លើ​ទូរសព្ទដៃ​ជាផ្លូវការ​របស់យើង​នៅថ្ងៃនេះ។
Financial.org គឺជា​កម្មវិធី​អប់រំ​ចំណេះដឹង​មួយ។ យើង​មិន​ជួញដូរ​សញ្ញាប័ណ្ណ និង​ទទួល​អត្ថប្រយោជន៍​ហិរញ្ញវត្ថុ​ណា​មួយ​ពី​ក្រុមហ៊ុន​ផលិតផល​កម្មវិធី និង​សេវាកម្ម​ហិរញ្ញវត្ថុ​ទេ។
រក្សា​សិទ្ធិ​គ្រប់​យ៉ាង © 2016 - 2019