របៀប​ជ្រើ​សរើ​ស​ភាគហ៊ុន
យើងខិតខំ​ស្វះស្វែងរក​ឱកាសសិន
ទើប​យើង​ផ្លាស់ប្ដូរ​សក្ដានុភូត​ជាក្រោយ​បាន

ចាប់តាំងពីពេលរាប់ពាន់ឆ្នាំមកហើយ មនុស្សបានយល់ថាគំនិតនៃការទិញអ្វីមួយក្នុងតម្លៃទាបនិងលក់វានៅពេលក្រោយក្នុងតម្លៃខ្ពស់មានផលប្រយោជន៍សេដ្ឋកិច្ច។ វាគឺជាមូលដ្ឋានសំខាន់ដូចគ្នាក្នុង​ការជួញដូរហ៊ុននៅក្នុងទីផ្សារហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន។

ទោះបីជាមានភាពសាមញ្ញដូច្នេះ​ក៏​ដោយ មានអ្នកជំនាញទីផ្សារនិងស្ថាប័នហិរញ្ញវត្ថុជា​ច្រើន​បាត់បង់ប្រាក់នៅក្នុងការជួញដូរហ៊ុន។ ការ​នេះ​នាំឱ្យ​មានចំងល់​ថា​មកពីហេតុអ្វី។

ចំណេះដឹងនិងជំនាញមិនគ្រប់គ្រាន់៖

ពាណិជ្ជករជាច្រើន (ទាំងអ្នក​លក់រាយនិងស្ថាប័ន) ខ្វះជំនាញនិងការយល់ដឹងពីចំណេះដឹងហិរញ្ញវត្ថុដើម្បីធ្វើពាណិជ្ជកម្មភាគហ៊ុន។

វិនិយោគិនត្រូវ​សម្រេចចិត្តថា​ពេល​ណា​គេ​ចង់ជួញ​ដូរ​។ តើ​វាជាទីផ្សារហ៊ុន​សកលដូចជាទីផ្សារហ៊ុនក្រុងហុងកុង ឬផ្សារហ៊ុនទីក្រុងឡុង​​ឬ​ ជាទីផ្សារ​ហ៊ុន  NYSE និង NASDAQ នៅអាមេរិកឬទីផ្សារ​ភាគហ៊ុន​ថ្នាក់តំបន់នៅទីក្រុងឌូបៃ ក្រុងបុមបៃ ក្រុង​សៀងហៃ និងសិង្ហបុរី? វិនិយោគិនភាគច្រើនមាន​និន្នា​ការ​ក្នុង​ការ​វិនិយោគ​ក្នុង​ទីផ្សារ​ក្នុង​ស្រុករបស់ពួកគេដោយសារតែពួកគេស្គាល់​ក្រុមហ៊ុនដែលមាន​ចុះបញ្ជីនៅទីនោះទោះបីជាវាមិនមែន​ជាទីផ្សារហ៊ុនល្អបំផុតក៏​ដោយ​។ វិនិយោគិនវៃឆ្លាតពិតជានឹងជ្រើសរើសយកទីផ្សារដែល​មាន​ទំហំពាណិជ្ជកម្មខ្ពស់បំផុតនិងពេញដោយ​សាច់ប្រាក់ ជាកន្លែងដែលអ្នក​ដើរ​តួរ​នាទីទីផ្សារ​​សំខាន់​ៗជាសកលទាំងអស់​វិនិយោគ។​ នេះគឺគ្មានកន្លែង​ណា​ក្រៅពី NYSE និង NASDAQ ឡើយ​។ ទីផ្សារ​ភាគហ៊ុន​ទាំងពីរនេះមានទំហំជួញដូរសរុបចំនួន 150 ពាន់លានដុល្លារក្នុង​មួយ​ថ្ងៃទិញលក់ធម្មតា។ បរិមាណនិងសាច់ប្រាក់បែបនេះមានចំនួន​លើស​ទីផ្សារ​ភាគហ៊ុននៅជុំវិញពិភពលោកផ្សេង​ទៀត​ជា​ច្រើន​។ ដោយ​មាន​ទំហំជួញដូរច្រើន​និងការវិនិយោគសំបូរបែប​ដែលមានហា​និភ័យ​ផ្សេងគ្នា វាជាញឹកញាប់ងាយស្រួលក្នុងការជ្រើសរើសយកការ​ជួញ​ដូរ​ដែលផ្តល់​ផលចំណេញ។

វិនិយោគិនត្រូវ​អប់រំខ្លួនឯងអំពីនិន្នាការជាសកលចុងក្រោយបំផុតនិងបន្ទាប់មកកំណត់អត្តសញ្ញាណវិស័យទីផ្សារ​ពាណិជ្ជកម្មដែលខ្លួន​ពេញចិត្ត​សម្រាប់​ពេលបច្ចុប្បន្នឬនាពេលខាងមុខ។ វាអាចជាជីវបច្ចេកវិទ្យានិងសាជីវកម្មឱសថដោយសារការផ្ទុះឡើងនូវជំងឺការរីករាលដាលជាសាកល។ វាអាចជាវិស័យថាមពលដោយសារតែសេដ្ឋកិច្ចពិភពលោកកំពុងកើនឡើង។ វាអាចជាប្រភេទជាក់លាក់ណាមួយ​នៃវិស័យទំនិញដោយសារតែការធ្លាក់ចុះនៃទិន្នផលសកលដែលជាលទ្ធផលនៃអាកាសធាតុអាក្រក់ / ជំងឺនៅក្នុងទ្វីប / ប្រទេសចម្បង​ៗ​ដែលផលិតផ្សេងទៀត។ ការជួញដូរភាគហ៊ុន​នៅក្នុងវិស័យដែលត្រឹមត្រូវមិនមែនសុទ្ធិ​តែ​នាំឱ្យមានប្រាក់ចំណេញនោះទេប៉ុន្តែវាទំនងថាតម្លៃនៃភាគហ៊ុន​របស់អ្នកនឹងទទួល​បាន​សន្ទុះឡើងយ៉ាងហោចណាស់ក្នុងរយៈពេលខ្លី។ អ្នកវិនិយោគដែល​មិន​សូវ​ដឹង​ដំណឹងឬល្ងង់ខ្លៅអាចបញ្ចប់ការទិញភាគហ៊ុនខុសព្រោះគ្រប់គ្នាផ្សេងទៀតបានលក់ចោល​ភាគហ៊ុនទាំងនោះរួចហើយហើយផ្លាស់ប្តូរទៅវិស័យ "ពេញនិយម​" ។

មានឧបករណ៍វិភាគជាច្រើនដែលអាចត្រូវបានប្រើដើម្បីសម្រេចថាតើត្រូវទិញ / ជួញដូរ​ភាគហ៊ុនជាក់​លាក់​មួយ។ ចំនេះដឹងជាមូលដ្ឋានដូចជា កម្រិតការគាំទ្រ កម្រិតការទល់​ ការផ្លាស់ប្តូរមធ្យម គោលការណ៍ជាមូលដ្ឋាន  អនុបាតតម្លៃ / ប្រាក់ចំណូល (P/E) ករណីលក់ភាគហ៊ុន​ច្រើនជ្រុល​ឬឱ្យ​តម្លៃទាបជ្រុល ត្រូវតែបានគេ​យក​ចិត្ត​ទុក​ដាក់​នៅគ្រប់​ពេលវេលាទាំងអស់។ អ្នកវិនិយោគមាននិន្នាការក្នុងការធ្វើពាណិជ្ជកម្មភាគហ៊ុន "ពេញនិយម​" ពីព្រោះវាស្ថិតក្នុងចំណោមភាគហ៊ុនដែលទិញលក់មានសកម្មបំផុត​ទាំង​ 10 ប្រចាំថ្ងៃដោយ​មិន​មាន​មូលហេតុជាក់​លាក់​នៅពីក្រោយ។ ទីបំផុតវិនិយោគិនមួយចំនួនអាច​​ទិញភាគហ៊ុន​ដែល​នាំ​ឱ្យ​ខាត់​ច្រើន​បំផុតទាំង 10 ប្រ​ចាំថ្ងៃ ហើយ​រំពឹងថាវានិស្ទុះងើបឡើងវិញនៅថ្ងៃបន្ទាប់។ ការជួញដូរមិនសមហេតុផលទាំងអស់នៅទីបំផុតបាននាំឱ្យមានការខាតបង់ធំ។

វិនិយោគ​ក្រុមហ៊ុនដែលអ្នក​មានទំនុកចិត្តនិង​ស្គាល់​ប៉ុណ្ណោះ

ភាគហ៊ុនទាំងអស់មានលក្ខណៈផ្ទាល់របស់វា។ មនុស្សមួយចំនួនបានហៅវាថា DNA របស់ភាគហ៊ុន។ ភាគហ៊ុនមួយចំនួនតែងតែកើនឡើងមុនពេលការចែក​ភាគលាភ។ ភាគហ៊ុន​មួយចំនួនទៀត​បានកើនឡើងមុនពេលការចាប់ផ្ដើមផលិតផលថ្មីរបស់ពួកគេ។ ភាគហ៊ុនមួយចំនួនកើនឡើងនៅខែជាក់លាក់នៃឆ្នាំ។ អ្នក​គ្រប់គ្រងកំពូលមួយចំនួនមានប្រវត្តិបើកដំណើរការគ្រោងការណ៍ការ​ទិញ​ភាគហ៊ុន​ទីផ្សារមក​វិញ (ទិញហ៊ុន​ឡើង​វិញ) ដើម្បីទ្រទ្រង់តម្លៃភាគហ៊ុននេះមុនពេលកិច្ចប្រជុំទូទៅប្រចាំឆ្នាំរបស់ម្ចាស់ហ៊ុន (AGM) ដើម្បីធ្វើឱ្យភាគហ៊ុននិករបស់ពួកគេសប្បាយចិត្ត។  ភាគហ៊ុន​ខ្លះមិនដើរ​តាមនិន្នាការជាក់លាក់ណាមួយទេ។ វិនិយោគិនត្រូវសិក្សាហ៊ុនជាក់លាក់មួយឱ្យ​លម្អិតដាច់ខាតមុនពេលជួញដូរវាដែលជាអ្វីដែលវិនិយោគិនលក់រាយ 9/10 មិនអាចធ្វើបាន​។

ការកំណត់ពេលវេលាជាអ្វីៗ​គ្រប់យ៉ាង។ រៀនកុំធ្វើអ្វីទាំងអស់។ កុំធ្វើអ្វីទាំងអស់​ជាញឹកញាប់ជារឿងធ្វើត្រឹមត្រូវដែល​ត្រូវធ្វើ។

ការកំណត់ពេលវេលាគឺជាអ្វីៗគ្រប់យ៉ាងជាពិសេសនៅក្នុងការជួញដូរភាគហ៊ុន។ វិនិយោគិនត្រូវការរៀនអំពីសូចនាករទីផ្សារទាំងអស់ដូច្នេះគាត់/នាងមិនប្រឆាំងនឹងនិន្នាការនិងកម្លាំងទីផ្សារទេ។

វិធីសាស្រ្តសម្រាប់ជួញដូរមិនត្រឹមត្រូវ៖

ស្ថាប័នហិរញ្ញវត្ថុដូចជាក្រុមហ៊ុនឈ្មួញកណ្តាលនិងធនាគារបានរៀបចំប្រព័ន្ធមួយដែលភាគច្រើននៅទីបំផុតធ្វើ​ឱ្យ​ឈ្មួញបាត់បង់ប្រាក់។

វិធីទូទៅបំផុតបីយ៉ាងដើម្បីជួញ​ដូរ​ភាគហ៊ុន៖

  • គ្មានអានុភាពទេ្វរ​គុណ
  • ទិញភាគហ៊ុនដែល​អ្នក​ជ្រើសរើសហើយ​បង់ប្រាក់​ពេញ
  • រង់ចាំឱ្យតម្លៃកើនឡើង លក់​យក​ប្រាក់ចំណេញនិងធ្វើឡើងវិញនូវ​ដំណើរការទាំងមូលជាថ្មីម្តងទៀត
  • ហានិភ័យខ្ពស់ដោយសារតែនៅពេលដែលអ្នកជ្រើសរើសយកភាគហ៊ុនខុស មូល​ធន​របស់អ្នកនឹង​ជាប់គាំងអស់​រយៈពេលដ៏យូរ។ ហេតុ​ដែលថាអ្នកមិនទទួល​បាន​អានុភាពទ្វេរគុណមានន័យថាអ្នកមាន​ធនធានហិរញ្ញវត្ថុមាន​កំណត់​សម្រាប់​បង្កើត​ការ​វិនិយោគធំមួយ​ដើម្បីកាត់​បន្ថយ​ហានិភ័យរបស់អ្នក។
  • វិនិយោគិនជាច្រើនលក់ភាគហ៊ុនដែល​ចំណេ​ញប្រាក់និងរក្សាភាគហ៊ុន​ដែលខាត។ ការពិតគឺថា​តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនល្អនឹងបន្ត​ឡើង​តម្លៃទៅលើខណៈពេលតម្លៃនៃក្រុមហ៊ុនដែលមិនល្អនឹងបន្តររសាត់​ធ្លាក់​ទាបទៅៗ​។ ទីបំផុតប្រភេទនៃអ្នកវិនិយោគទាំងនេះ​ខក​ខាន​ក្នុង​ការ​ឃើញឱកាសនៃការ​កើន​តម្លៃហ៊ុន​ខ្លាំង​និងបញ្ចប់ជាមួយនឹងភាគហ៊ុន​​ដែល​មិន​សូវ​មាន​អនាគត់។​
  • គណនីប្រាក់​ចំនេញ
  • ចំនួនទឹកប្រាក់ X ដាក់ចូលទៅក្នុងគណនីប្រាក់​ចំណេញនិងទទួលអានុភាពទ្វេរ​គុណ 3-10 ដង
  • អាចបង្កើតផលប័ត្រភាគហ៊ុន​ដ៏​សមហេតុសមផល
  • ការ​ប្រាក់​ដែល​ត្រូវបង់​សម្រាប់​គណនីប្រាក់​ចំណេញ​មាន​ចំនួន​ច្រើន។​ ឈ្មួញកណ្តាលជាញឹកញាប់ផ្តល់ជូននូវអត្រាការប្រាក់ចំណេញដ៏ប្រកួតប្រជែងគ្នា​ប៉ុន្តែនៅពេលដែលតម្លៃភាគហ៊ុនធ្លាក់ថ្លៃនិងទីផ្សារប្រាក់ក្លាយជាតឹងតែង អត្រាការប្រាក់ចំណេញអាចកើន​កប់​ពពក​ព្រោះ ដោយ​សារ​តែការគណនាអត្រាការប្រាក់ចំណេញមិនដែល​ច្បាស់​លាស់​ល្អ។​
  • អានុភាពទ្វេរ​គុណ​គឺជាដាវមុខ​ពីរ។ ក្នុងអំឡុងពេលល្អ ពាណិជ្ជករអាចរក​ប្រាក់ចំណេញច្រើន។ អំឡុងពេលអាក្រក់ ពាណិជ្ជករអាចបាត់បង់ទឹកប្រាក់មូល​ធន​ច្រើននិងថែមទាំ​ងទទួល​រង​នឹងអត្រាការប្រាក់ខ្ពស់និងការវាយតម្លៃផលប័ត្រទាប។ ការជួញដូរប្រាក់​ចំណេញគឺជាពាណិជ្ជកម្មមួយគ្រោះថ្នាក់យ៉ាងខ្លាំង។
  • ដើម្បីទូទាត់សងសម្រាប់ការប្រាក់​និងការខាតបង់ប្រាក់​ចំណេញ វិនិយោគិនភាគច្រើន​ទិញភាគហ៊ុនដែលមានតម្លៃ​ទាប​ដោយ​មាន​ក្តីសង្ឃឹមថានឹង​មាន​អព្ភូតហេតុកើត​ឡើង​ដែលជាធម្មតាមិនដែលកើតឡើង។
  • គណនី​ប្រាក់​ចំណេញ​ភាគច្រើនទីបំផុតមាន​ការ​ខាតបង់យ៉ាង​ធ្ងន់ហើយប្រសិនបើការ​វិនិយោគ​នេះ​តភ្ជាប់​នឹង​កាតឥណទាន ការខាតបង់នេះអាចមាន​រយៈពេល​រាប់​ឆ្នាំទើប​អ្នកវិនិយោគអាច​សង​អស់។
  • ការ​ជួញ​ដូរ​លើ​ការ​បង្រួម​​ភាព​ខុស​គ្នា​នៃតម្លៃ​​ (CFD)
  • CFD បានក្លាយជាការពេញនិយមយ៉ាងខ្លាំងសម្រាប់ការធ្វើពាណិជ្ជកម្ម​រូបិយបណ្ណ័​និង​ភាគហ៊ុននៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ
  • អានុភាពទ្វេរ​គុណមាន​កម្រិត​ខ្ពស់ អាចមាន​ដល់ 50x នៃសមតុល្យគណនី
  • នៅក្នុងពាណិជ្ជកម្ម CFD អ្នកវិនិយោគតាម​ពិតទៅ​មិនបានទិញភាគហ៊ុនជាក់​លាក់​ណា​មួយទេ។ តាម​ពិត អ្នក​វិនិយោគរូប​នេះ​ធ្វើការ​ផ្សង​សំណាង​ថាតើតម្លៃនឹងឡើង​ឬចុះ។ ប្រសិនបើ គេ​ទាយបានត្រឹមត្រូវ គេ​នឹងបាន​ប្រាក់ចំណេញ។
  • នៅក្នុងចក្រភពអង់គ្លេស វាត្រូវបានគេស្គាល់ថាជាការភ្នាល់គំលាត​ហើយតាម​ពិតទៅ​​វា​ជា​ទំរង​ម្យ៉ាង​នៃ​ល្បែង​ស៊ីសង។
  • នេះគឺជាការជួ​ញ​ដូរ​ដ៏​ប្រថុយប្រថានខ្លាំង​ព្រោះវាមានធាតុជា​​​ល្បែ​ងច្រើនជាងការវិនិយោគ។
  • ការជួញដូរ CFD ត្រូវបានគេចាត់ទុកថាជា​ការ​អនុវត្ត​ន៌ខុស​​សាសនាដោយអ្នកប្រាជ្ញខាងសាសនាមួយចំនួន។
  • ក្នុងអំឡុងពេលចលាចលទីផ្សារ ពាណិជ្ជករ CFD និងមិនអាចបិទទីតាំងហ៊ុន​របស់ពួកគេបាន​ព្រោះអ្នកផ្តល់សាច់ប្រាក់ក្នុង​ទី​ផ្សារនឹងមិនមានឆន្ទៈក្នុងការទូទាត់ពាណិជ្ជកម្មដែលបើក​ក្នុងតម្លៃទីផ្សារនោះទេ។ បើទោះបីជាពួកគេមានឆន្ទៈក្នុងការដោះស្រាយក៏​ដោយ គំលាត​ឬតម្លៃបិទ​នឹងបង្កឱ្យមានការខាតបង់ដ៏ច្រើនដល់​អ្នកកាន់គណនី / ពាណិជ្ជករ។
  • តាម​ពិតទៅ វិនិយោគិនភាគច្រើនដែលធ្វើការជួញដូរ CFD បាត់បង់ដើមទុនរបស់ខ្លួនទាំងអស់បន្ទាប់​ពីមួយ​រយៈពេលមក​។

ដូចដែលយើងបានចង្អុលបង្ហាញ គោល​ការណ៍​នៃ​ការជួញដូរភាគហ៊ុនគឺសាមញ្ញ។ ទិញទាបនិងលក់ខ្ពស់។ ទោះយ៉ាងណា ការ​ជួញដូរភាគហ៊ុនមិន​មែន​ជា​ទីផ្សារ​របស់​ជន​ស្មោះត្រង់​នោះទេ​។ មាន​ល្បិច​និង​ការ​​ប្រ​ថុយ​ច្រើន​ក្នុង​ពេល​តែ​មួយ។​ ហេតុការណ៍ពិត ពាក្យចចាមអារាមនិងការកុហកលេចមាន​គ្រប់​ទាំងអស់ហើយ​វិនិយោគិនចាំបាច់ត្រូវមានជំនាញចំណេះដឹងនិងបទពិសោធន៌ក្នុងការបកស្រាយទិន្នន័យនិង​ព៌ត​មាន​ដែលមាន​ទាំងអស់។ សូម្បីតែស្ថាប័នចម្បង​មួយ​ចំនួន​តែងតែស្វែងរកវិធីដើម្បីរក​ប្រាក់ចំណេញ​ពីគ្នា ​ហើយ​​អ្នក​ជំនួញ​មិនមានឱកាសច្រើន​ក្នុង​ការ​រស់រាន​មាន​ជីវិត​ក្នុង​ទីផ្សារ​នេះឡើយ​​ ទំរាំតែរកប្រាក់ចំណេញបានវិញ។

Financial.org នឹងអប់រំ បង្រៀនសមាជិករបស់យើងពីរបៀបនិងពេលដែលត្រូវ​ជ្រើសរើសយកការវិនិយោគមូលនិធិការពារហានិភ័យ​របស់ពួកគេ។ មិនមានការធានាជ័យជម្នះក្នុង​ពាណិជ្ជកម្មណាមួយ​ឡើយ​ប៉ុន្តែគឺមានរូបមន្តឈ្នះសម្រាប់ការទទួលបានជោគជ័យសម្រាប់អ្នកដែលមានបំណងចង់រៀននិងយកទៅអនុវត្តន៌។

អប់រំហិរញ្ញវត្ថុ៖ ដំណើរនេះគឺជាការលំបាក។ ប៉ុន្តែពោរ​ពេញ​ដោយ​អំណរនិងរង្វាន់។

អាចរកទាញយកបាន
អាចរកទាញយកបាន
ទាញយក​កូនកម្មវិធី​លើ​ទូរសព្ទដៃ​ជាផ្លូវការ​របស់យើង​នៅថ្ងៃនេះ។
Financial.org គឺជា​កម្មវិធី​អប់រំ​ចំណេះដឹង​មួយ។ យើង​មិន​ជួញដូរ​សញ្ញាប័ណ្ណ និង​ទទួល​អត្ថប្រយោជន៍​ហិរញ្ញវត្ថុ​ណា​មួយ​ពី​ក្រុមហ៊ុន​ផលិតផល​កម្មវិធី និង​សេវាកម្ម​ហិរញ្ញវត្ថុ​ទេ។
រក្សា​សិទ្ធិ​គ្រប់​យ៉ាង © 2016 - 2019