របៀប​ជ្រើ​សរើ​ស​ភាគហ៊ុន
ការយល់ហេតុការណ៍ទុកមុន​ចំពោះ​ទីផ្សារ។ ការសម្លឹងមើលឃើញ​អំពី​អនាគត។

ការជ្រើសរើស​ផ្សារហ៊ុន​អាច​ជា​បញ្ហា​ប្រឈម​មួយ​សម្រាប់​វិនិយោគិន​កម្រិត​មធ្យម។ វា​ជាប់ទាក់ទង​នឹង​វិទ្យាករណ៍​ច្រើន​ដែល​ទាមទារ​ឲ្យ​មាន​បទពិសោធន៍​យ៉ាង​ច្រើនក្រាស់ក្រែល និង​ត្រូវការ​មាន​ជោគសំណាង​បន្តិចបន្តួច។ នៅក្រុមហ៊ុន Financial.org យើង​គាំទ្រ​វិធីសាស្ត្រ​ប្រើ​ដំណោះស្រាយ​ពីរ​ជំហាន​មួយ (បច្ចេកទេស​ស្រដៀងគ្នា​ដែលប្រើដោយ​ក្រុម​អ្នកវិនិយោគទុន​ជំនួស​អតិថជន, អ្នកវិភាគ និង​អ្នកជំនាញការ​ផ្សារហ៊ុន​នាពេល​បច្ចុប្បន្ន)។ តាមការពិត លោក Warren Buffett ប្រើប្រាស់​ដំណោះស្រាយ​ស្រដៀងគ្នា​មួយ:

1. យល់​អំពី​ការវិភាគម៉ាក្រូសេដ្ឋកិច្ចជាសកលនិងរបស់​អាមេរិកដើម្បីកំណត់អត្តសញ្ញាណទិសដៅជាក់លាក់មួយ។

ការវិភាគនេះជួយយើងឱ្យយល់ពីរបៀបដែលកម្លាំងចម្បង​និងវិស័យសំខាន់កំពុងប៉ះពាល់ដល់ប្រតិបត្តិការ​របស់សេដ្ឋកិច្ច។ សូចនាករម៉ាក្រូដូចជា GDP (ផលិតផលក្នុងស្រុកសរុប) CPI  (សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់) PPI (សន្ទស្សន៍តម្លៃផលិត) អត្រាគ្មានការងារធ្វើ អត្រាការប្រាក់ អត្រាអតិផរណានិងតុល្យភាពនៃការធ្វើពាណិជ្ជកម្មត្រូវតែវិភាគដោយប្រុងប្រយ័ត្នដើម្បីឱ្យយើងអាចព្យាករណ៌ក្បាល​ម៉ាស៊ីនកំណើនសេដ្ឋកិច្ច​នៅក្នុងស្រុកនិងនៅទូទាំងពិភពលោកបន្ទាប់​បាន​។ តើ​យើ​ងគួរផ្តោតលើបច្ចេកវិទ្យា ផលិតផលប្រើប្រាស់ ជីវបច្ចេកវិទ្យា​ ឱសថ និងធនាគារឬ? តើ​វិស័យដូចជាហេដ្ឋារចនាសម្ព័ន្ធ ថាមពលនិងធនធានធម្មជាតិ យើង​គួរ​ត្រូវជៀសវាងឬ​?

2. ការស្រាវជ្រាវអំពីភាគ​ហ៊ុន​។

បន្ទាប់ពីការកំណត់អត្តសញ្ញាណវិស័យទូទៅដើម្បីធ្វើការ​វិនិយោគការផ្តោតអារម្មណ៍និងធ្វើ​ឡើង​លើប្រភេទក្រុមហ៊ុនដែលតំណាងឱ្យសក្តានុពលនៃឧស្សាហកម្ម / វិស័យនោះតាម​ការ​ជ្រើសរើសល្អបំផុត។ លក្ខណៈវិនិច្ឆ័យមួយចំនួនដែលត្រូវបាន​គេ​ប្រើជាទូទៅរួមមាន៖

  • របាយការណ៍ប្រចាំឆ្នាំនិងរបាយការណ៍ហិរញ្ញវត្ថុ
  • កំណើនប្រាក់ចំណូល
  • ការភ្ញាក់ផ្អើលអំពីប្រាក់ចំណូលថ្មីៗ
  • សមាមាត្រតម្លៃ / ប្រាក់ចំណូល
  • សមាមាត្របំណុល / ភាគហ៊ុន
  • កំណត់ត្រាភាគលាភ
  • មូលធននិងទំហំទីផ្សារ
  • កម្លាំងទាក់ទងឧស្សាហកម្ម
  • ការ​វិភាគអ្នក​​គ្រប់គ្រងនិង​ការពិភាក្សារបស់​អ្នក​គ្រប់គ្រង
  • គោល​បំណងសាជីវកម្ម​រយៈពេល​ខ្លី មធ្យម និង វែង​
  • ស្ថានភាពអនុលោមតាមច្បាប់​ Sharia
  • ការ​វិភាគអំពីភាពប្រ​កួ​ត​ប្រ​ជែង​ដៃគូប្រកួតប្រជែង

គោលការណ៍​ដូចៗគ្នាអនុវត្ត​ដោយ​មិនគិតដល់​លក្ខខណ្ឌ​ដែល​អ្នក​កំពុង​វិនិយោគ​លើ​ទីផ្សារហ៊ុន សអរ ឬ​ទីផ្សារក្នុងស្រុក​ផ្ទាល់ខ្លួន​របស់អ្នក។ ឧទាហរណ៍ បើ​អ្នក​វិនិយោគ​នៅ​ទីផ្សារ​អឺរ៉ុប ដំបូង​អ្នក​នឹង​ត្រូវការ​កំណត់​ប្រភេទ​យន្តការរីកចម្រើន​បន្ទាប់​សម្រាប់​សេដ្ឋកិច្ច​អឺរ៉ុប​ហើយ នៅមុនពេល​ដែល​អ្នក​ចាប់ផ្ដើម​ការសម្លឹងរកមើល​សាជីវកម្ម ឬ​ក្រុមហ៊ុន​ល្អៗ​បំផុត​ដែល​ជំនួសមុខឲ្យ​ឧស្សាហកម្ម ឬ​វិស័យ​សំខាន់​នៅ​អឺរ៉ុប។

មិន​មាន​ការធានា​ថា គ្រប់ៗគ្នា​សុទ្ធ​តែ​អាច​កំណត់​ប្រភេទ​យន្តការ​រីកចម្រើន​​បន្ទាប់ ឬ​ក្រុមហ៊ុន​កំពូលៗ​ដែល​អាច​តំណាងឲ្យ​សក្ដានុពល​នៃ​ការរីកចម្រើន​បាន​ទាំងអស់​នោះ​ទេ។ អ្វី​ដែល​ពិតប្រាកដ​នៅថ្ងៃនេះ អាច​នឹង​មិន​ពិត​នៅ​ថ្ងៃស្អែក​បាន ដោយសារ​ការប្រែប្រួល​ផ្នែក​សង្គម សេដ្ឋកិច្ច និង​នយោបាយ។ ក្រុមហ៊ុន​មួយ​អាច​ផ្លាស់ប្ដូរ​បេសកកម្ម ទស្សនៈ គុណតម្លៃរបស់ខ្លួន​ក្នុង​បន្តបន្ទាប់​បាន គឺ​ការលក់ដាច់បំផុត​នូវ​ផលិតផល ឬ​សេវាកម្ម​អាច​នឹង​ក្លាយទៅជា​វិធីចាស់​នៅពេល​បន្តបន្ទាប់មកទៀត។ ដូច្នេះ ការវិនិយោគ​ល្អមួយ​នាពេល​បច្ចុប្បន្ន អាច​នឹង​មិន​សង្ឃឹម​នៅ​ថ្ងៃស្អែក និង​ផ្ទុយមកវិញ។

ការវិនិយោគ​ប្រកបដោយ​ជោគជ័យ​គឺ​ជា​ដំណើរ​មួយ (មិនមែនព្រឹត្តិការណ៍​ក្នុង​ពេល​មួយលើក​នោះ​ទេ) ដូច្នេះ​អ្នក​នឹង​ចាំបាច់​ត្រូវការ​ត្រៀមខ្លួន​អ្នក​ឲ្យ​ដូចជា​អ្នក​កំពុងបន្ត​ដំណើរវែងឆ្ងាយ​នៅពេលនោះ​អញ្ចឹង។ ហើយ​ដើម្បី​ក្លាយទៅជា​វិនិយោគិន​ដ៏ជោគជ័យ​ម្នាក់ អ្នកចាំបាច់​ត្រូវ​បន្ត​តាមដាន​ព័ត៌មាន​បច្ចុប្បន្នភាព​ដោយ​ខ្លួនឯង ឬ​មាន​តម្រិះវិជ្ជា​ផ្នែកហិរញ្ញវត្ថុ​ថ្មីៗ​ឲ្យបានជាប់លាប់ ឬ​ជាប់ជាប្រចាំ។​ នៅក្រុមហ៊ុន Financial.org យើង​ហៅ​វា​យ៉ាងសាមញ្ញ​ថា៖ “ការអប់រំ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុជាប់រហូត​ពេញមួយជីវិត​ (Lifetime Financial Education)”។ ឬ​លើសពីនេះ អ្នក​អាច​នឹង​ទិញ ឬ​លក់​ហ៊ុន​ខុស​អស់ពាក់​កណ្ដាល​រយៈពេល​នេះ​ផង។ ក្នុងពេលបន្តបន្ទាប់ វាពិតណាស់​ថា អ្នក​នឹង​បញ្ចប់​ដោយ​ជួប​ការទិញដូរ​ចំណែកហ៊ុន​នៃ​ផលប័ត្រ​ខុស​ដែល​ទីផ្សារ​បំពុងឡើងថ្លៃ តែ​ផលប័ត្រ​របស់អ្នក​កំពុង​ធ្លាក់ថ្លៃ។

វា​គឺជា​បញ្ហា​នៃការពិត​មួយ​ដែល​វិនិយោគិន​មិន​ជា​ច្រើនពេកទេ​ដឹង​អំពី​របៀប​អាន/មើល​របាយការណ៍​ហិរញ្ញវត្ថុ។ មិនមែន​គ្រប់ៗគ្នា​សុទ្ធ​តែ​ដឹង​អំពី​ព័ត៌មាន​សំខាន់ៗ​ជាប់ទាក់ទង​នៅក្នុង​របាយការណ៍​ហិរញ្ញវត្ថុ​មួយ​ដែល​តាមពិត​ប្រាប់​តម្រុយខុសខ្លាំង​អំពី​ការឡើងចុះតម្លៃ​ហ៊ុន​សំនខាន់ជាក់លាក់​មួយ​សម្រាប់​សប្ដាហ៍ និង​ខែ​ដែល​នឹង​ចូលមកដល់នោះទេ។ មាន​មនុស្ស​តិចតួច​ណាស់​ដែល​​ដឹង​អំពី​របៀប​ប្រៀបធៀប​របាយការណ៍​ហិរញ្ញវត្ថុ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ដែល​នឹង​កំណត់​ទិន្នាការ​ទីផ្សារ​បាន។

តួនាទី និង​ភារកិច្ច​របស់យើង​ក្នុង​នាម​ជា​កម្មវិធី​អប់រំ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ឯករាជ្យ គឺ​ដើម្បី​អប់រំ​ចំណេះដឹង​ដល់​សមាជិក​សមាជិកា​របស់យើង​ឲ្យ​មាន​តម្រិះវិជ្ជា ទស្សនវិស័យ និង​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ដែល​មិន​លម្អៀង ដើម្បី​ឲ្យ​ពួកគេ​អាច​ជ្រួតជ្រាប​បាន​​កាន់តែច្បាស់ និង​បង្ហាញ​នូវ​ទស្សនវិស័យគ្មាន​កំណត់​ច្រើន​ទៀត​ចំពោះ​លទ្ធភាព​នីមួយៗ។ ស្ថិតក្នុង​ដំណើរការ​រយៈពេលវែង ចំណុច​នេះ​នឹងមាន​ការបង្ហាញ​ឲ្យ​ឃើញ​ច្បាស់​នូវ​គុណប្រយោជន៍ ពីព្រោះ​ការវិភាគ​បែបវិទ្យាសាស្ត្រ​ដែល​ផ្គូគ្នា​ជាមួយនឹង​បទពិសោធន៍​ដែល​ទទួលបាន​ក្នុង​ពេល​បន្តបន្ទាប់មក នឹង​ជំនួស​ជោគសំណាង និង​ឱកាស​នានា​បាន។

FSPs ជាច្រើនអះអាងថាបានរកឃើញដំណោះស្រាយវិនិយោគល្អសម្រាប់អតិថិជនរបស់ខ្លួននិងចម្លើយចំពោះបញ្ហារបស់ពួកគេ។ នៅ Financial.org យើងមិនជឿថា​មាន​ការវិនិយោគល្អបំផុតនោះទេ។ វាជាទស្សនៈរបស់យើងថាផ្លូវទៅកាន់ភាពជោគជ័យផ្នែកហិរញ្ញវត្ថុរយៈពេលវែងគឺអាស្រ័យលើការយល់ច្បាស់និងចំនេះដឹងរបស់អតិថិជនខ្លួនគាត់ផ្ទាល់។

ដូច្នេះយើងមើលឃើញការអប់រំផ្នែកហិរញ្ញវត្ថុនៃសមាជិករបស់យើងជាបេសកកម្មពេញ​មួយជីវិតរបស់យើង។
អាចរកទាញយកបាន
អាចរកទាញយកបាន
ទាញយក​កូនកម្មវិធី​លើ​ទូរសព្ទដៃ​ជាផ្លូវការ​របស់យើង​នៅថ្ងៃនេះ។
Financial.org គឺជា​កម្មវិធី​អប់រំ​ចំណេះដឹង​មួយ។ យើង​មិន​ជួញដូរ​សញ្ញាប័ណ្ណ និង​ទទួល​អត្ថប្រយោជន៍​ហិរញ្ញវត្ថុ​ណា​មួយ​ពី​ក្រុមហ៊ុន​ផលិតផល​កម្មវិធី និង​សេវាកម្ម​ហិរញ្ញវត្ថុ​ទេ។
រក្សា​សិទ្ធិ​គ្រប់​យ៉ាង © 2016 - 2019