ពិធីប្រកាសជាសកល

Financial.org បានបើកជាផ្លូវការនៅថ្ងៃទី 13 ខែកញ្ញា ឆ្នាំ 2016 នៅក្នុង​ព្រឹត្តិការណ៍ដ៏មហិមានៅឯសណ្ឋាគារ Ritz-Carlton Millenia ប្រ​ទេស​សិង្ហបុរី។

ពិធីបើកសម្ពោធរួមមានពិធីជប់​លៀង​មុន​ព្រឹត្តិការណ៍ ការ​បើក​​រថយន្ត​សាក​ល្បង​ Williams F1 ការ​បង្ហាញម៉ូដរថយន្ត​ក្រុម​ Williams Martini Racing F1 ពេល​ថត​រូបនិងអាហារពេលល្ងាចជាផ្លូវការ។ ភ្ញៀវ VIP​ ប្រមាណ 750​នាក់​ បានចូលរួមពិធីប្រកាសជាផ្លូវការ@អាហារពេលល្ងាច។ ក្នុងចំណោមអ្នកចូលរួមនេះមានសមាជិកស្ថាបនិករបស់​ Financial.org មកពីទូទាំងពិភពលោក ក្រុមគ្រប់គ្រងប្រតិបត្តិរបស់​ Financial.org អ្នកតំណាងមកពីដៃគូ FSP របស់យើង អ្នកតំណាងមកពីដៃគូផ្លូវការរបស់យើង ក្រុម​ប្រណាំងឡាន Williams Martini Racing រួមមានទាំងអ្នកបើកបររបស់ពួកគេលោក Valtteri Bottas និង Felipe Massa ព្រមទាំងលោក Chris Murray ប្រធាន​ទីផ្សារនៅក្រុម Williams F1 ។

ក្នុងអំឡុងពេលព្រឹត្តិការណ៍ដ៏ធំទាំ​ង 3 ម៉ោងនេះ ភ្ញៀវទទួល​​ការ​កំសាន្ត​ពីតារា​ល្បីឈ្មោះជាអន្តរជាតិដែល​ជា​តារាចម្រៀងនិងអ្នកនិពន្ធបទចម្រៀង​ស​ញ្ជាតិ​អង់គ្លេស Jessie J និងតារាចម្រៀងអាស៊ីកញ្ញា​ Chang Hui-Mei​។

វីដេអូផ្សព្វផ្សាយជាផ្លូវការរបស់ Financial.org

អាចរកទាញយកបាន
អាចរកទាញយកបាន
ទាញយក​កូនកម្មវិធី​លើ​ទូរសព្ទដៃ​ជាផ្លូវការ​របស់យើង​នៅថ្ងៃនេះ។
Financial.org គឺជា​កម្មវិធី​អប់រំ​ចំណេះដឹង​មួយ។ យើង​មិន​ជួញដូរ​សញ្ញាប័ណ្ណ និង​ទទួល​អត្ថប្រយោជន៍​ហិរញ្ញវត្ថុ​ណា​មួយ​ពី​ក្រុមហ៊ុន​ផលិតផល​កម្មវិធី និង​សេវាកម្ម​ហិរញ្ញវត្ថុ​ទេ។
រក្សា​សិទ្ធិ​គ្រប់​យ៉ាង © 2016 - 2019