ការធ្វើឱ្យមាន​ភាពប្រ​សើ​រ​ឡើង​
ការជួយ​ដល់​មនុស្ស​លើ​ពិភពលោក​ធានា​បាន​នូវ​មូលធនហិរញ្ញវត្ថុ​សម្រាប់​អនាគត

នៅ Financial.org យើងព្យាយាមដើម្បីធ្វើឱ្យមានភាពប្រ​សើរ​ឡើង​។ យើងមានវេទិកាដែលផ្អែកលើ​សមាជិករបស់យើង​។ សមាជិកស្ថាបនិកនិងសមាជិកបូជា​ខ្លួន​បម្រើអង្គភាពនឹង​ទទួលបានការ​តែងតាំងក្នុងគណៈកម្មាការមួយដែលនឹងមានឥទ្ធិពលលើការផ្តោតនិងទិសរបស់​ Financial.org ទោះបីជាមានក្រុមអ្នកគ្រប់គ្រងតូចមួយត្រួតពិនិត្យភាពរលូននៃប្រតិបត្ដិការរបស់​វេទិកានេះជាប្រចាំថ្ងៃ។

Financial.org មាន​ការព្យាយាមធ្វើ​ការជួយ​ដល់​អ្នក​ក្នុង​ចំណាត់ថ្នាក់​មាន​ប្រាក់ចំណូល​មធ្យម​លើ​ពិភពលោក​ដើម្បីឲ្យពួកគេ​អាច​ចូលរួមចំណែក​ក្នុង​ចំណោម​អ្នកមាន​បំផុត​ក្នុង​អត្រា 1% ផងដែរ។ យើងផ្ដល់នូវ​ចំណេះដឹងផ្នែកហិរញ្ញវត្ថុ​ដែលអាចប្រើបាន​មួយជីវិត ក៏ដូចជា​យុទ្ធសាស្ត្រ​វិនិយោគ ទស្សនៈ និន្នាការ និង​កាលានុវត្ត (ឱកាស) លើ​ទីផ្សាររយៈពេលវែង​នៃ​ពិភពពិតក្នុង​គ្រប់​ប្រភេទទ្រព្យដ៏ច្រើន​ដល់​សមាជិក​សមាជិកា​របស់យើង។ Financial.org គឺជា​កម្មវិធី​អាស្រ័យ​លើ​សមាជិក​សមាជិកា​ដែល​មាន​បទពិសោធន៍​រីកចម្រើន​នៅ​ទូទាំង​ពិភពលោក។ សមាជិក​ស្ថាបនិក, អ្នកដឹកនាំ​បណ្ដាញ, តារា​តំណាង​ក្រុមហ៊ុន, ដៃគូ និង​សាខា​ក្រុមហ៊ុន ទទួលបាន​ការអញ្ជើញ ឬ​ការចាត់ឲ្យ​បង្កើតគណៈកម្មាធិការ​រួម​​នៅតាម​គ្រប់តំបន់​ផ្សេងៗ​ដើម្បី​កំណត់​ការដឹកនាំ​កម្មវិធី​អប់រំ​ចំណេះដឹង​ឯករាជ្យ​ដែល​ភ្ជាប់ដោយ​បណ្ដា​កម្មវិធី និង​សកម្មភាព​អប់រំ​ចំណេះដឹង​ដែល​កំពុង​បន្ត​របស់ខ្លួន។ ជាការបន្ថែម យើង​មាន​ក្រុមការងារ​គ្រប់គ្រង​តូចមួយ​​តែ​មាន​ប្រសិទ្ធភាព​ដែល​មើល​ការខុសត្រូវ​​លើ​ដំណើរការ​ដ៏រលូន​នៃ​គ្រប់​​ប្រតិបត្តិការ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។

យើងសង្កត់ធ្ងន់លើការអប់រំហិរញ្ញវត្ថុនិងចំណេះដឹង ភាពវៃឆ្លាតក្នុង​ការ​វិនិយោគនិងអន្តរកម្មរវាងសមាជិក និងអ្នកផ្តល់សេវាហិរញ្ញវត្ថុ (FSPs) ។ Financial.org ត្រូវបានបង្កើតឡើងតាម​ទស្សនវិស័យ​ដូចខាងក្រោមនេះ៖

  1. ការ​អប់រំហិរញ្ញវត្ថុអាចធ្វើ​ឡើងយ​ដោយ​សេរីនិងមានតំលៃថោក។ អ្នក​មិនចាំបាច់បង់ប្រាក់រាប់រយពាន់ដុល្លារដើម្បីទទួលបានសញ្ញា​បត្រអនុ​បណ្ឌិតឬបណ្ឌិតសេដ្ឋកិច្ចដើម្បីអប់រំខ្លួននាក់​ឡើយ។​

  2. ការ​អប់​រំហិរញ្ញ​វត្ថុ​ជា​ចំណង​ចំណូលចិត្ត​ពេញមួយ​ជីវិត។ ដោយសារតែហេតុថា​កម្លាំងទីផ្សារ សេដ្ឋកិច្ចពិភពលោកនិងសក្ដានុពលនយោបាយផ្លាស់ប្តូរជារៀងរាល់ថ្ងៃ ការអប់រំផ្នែកហិរញ្ញវត្ថុគួរតែត្រូវបានចាត់ទុកថាជាចំណូល​ចិត្ត​ប្រ​ចាំថ្ងៃនិងជាចំណាប់​អារម្មណ៍​ពេញ​មួយជីវិត។

  3. បង្កើតក្រុមបណ្តាញហិរញ្ញវត្ថុ។ "បក្សីដែល​មាន​ស្លាបដូចគ្នានៅជាមួយគ្នា" ។ សមាជិកគួរបង្កើត​ក្រុម​ហិរញ្ញវត្ថុរបស់ពួកគេផ្ទាល់ខ្លួន អប់រំនិងរៀនពីគ្នាទៅវិញទៅមកខណៈដែលពួកគេធ្វើដំណើរទៅមុខ។

  4. Financial.org មានបំណងធ្វើជាស្ពានរវាងសមាជិកដែលមានលក្ខណៈសម្បត្តិនិងការអប់រំគ្រប់គ្រាន់ ជាវិនិយោគិនជាមួយ​និងអ្នកផ្តល់សេវាហិរញ្ញវត្ថុ (FSPs) ។ នៅលើផ្នែកម្ខាងនៃស្ពាននេះមានវិនិយោគិនរាប់សែន​ទៅរាប់លាននាក់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់និ​ងមានការអប់រំល្អ និងនៅលើផ្នែកម្ខាងទៀតមាន FSPs ដែល​ត្រូវ​បាន​គេ​ជ្រៀសរើស​យ៉ាង​ម៉ត់​ចត់​និង​ដែលមាន​ការទទួលខុសត្រូវ ជា​អ្នក​ដែលអាចផ្តល់នូវអ្វីដែលពួកគេសន្យា។


ការធ្វើ​ឱ្យ​ការ​អប់រំហិរញ្ញវត្ថុមាន​ដល់អ្នករាល់​គ្នា​ដែលត្រូវការវាគឺជា​កិច្ច​ការ​ដ៏​ស្មុគ្រស្មាញ។ នោះហើយជាមូលហេតុដែលថា​វាជាការងារល្អឥតខ្ចោះដែល​មាន​ Financial.org ។ វាត្រូវការ​កិច្ច​សហការដ៏​ធំសម្បើមនិងការងារ​ដ៏លំបាក​មិនគួរឱ្យជឿក្នុងការធ្វើ​ឱ្យ​​គំនិតមិនគួរឱ្យជឿនេះមាន​សកម្ម​ភាពនិងលទ្ធផល។ យើងចង់កសាង Financial.org ដែលមានមូលដ្ឋានលើទស្សនវិជ្ជាស្ថាបនិកខាងលើជាមួយនឹងអ្នកដទៃទៀតដែលមានគោលដៅ គំនិត​ ចំណង់ចំណូលចិត្ត​និងទស្សនៈវិស័យរួមដូច​យើង។

អាចរកទាញយកបាន
អាចរកទាញយកបាន
ទាញយក​កូនកម្មវិធី​លើ​ទូរសព្ទដៃ​ជាផ្លូវការ​របស់យើង​នៅថ្ងៃនេះ។
Financial.org គឺជា​កម្មវិធី​អប់រំ​ចំណេះដឹង​មួយ។ យើង​មិន​ជួញដូរ​សញ្ញាប័ណ្ណ និង​ទទួល​អត្ថប្រយោជន៍​ហិរញ្ញវត្ថុ​ណា​មួយ​ពី​ក្រុមហ៊ុន​ផលិតផល​កម្មវិធី និង​សេវាកម្ម​ហិរញ្ញវត្ថុ​ទេ។
រក្សា​សិទ្ធិ​គ្រប់​យ៉ាង © 2016 - 2019