ទស្សនៈ​ថ្នាក់ពិភពលោក
ការបង្កើនទ្រព្យធន​រស់រវើក​តាមរយៈ​ការអប់រំចំណេះដឹង​ផ្នែកហិរញ្ញវត្ថុ

ចំណេះដឹង​ផ្នែកហិរញ្ញវត្ថុ គឺជា​ការសិក្សាអប់រំ, តម្រិះវិជ្ជា និង​ការយល់ដឹង​អំពី​ជំនាញ​ហិរញ្ញវត្ថុ​នានា​ដែល​នឹងលើកកម្ពស់​កម្រិត​ជីវភាព និង​គុណ​ភាព​ជីវិត។ វា​ជាប់ទាក់ទង​នឹង​សមត្ថភាព​យល់ដឹង​អំពី​របៀប​ដែល​ប្រាក់កាស​ដំណើរការ​ក្នុង​ពិភព​ពិត: របៀប​ដែល​មនុស្សម្នាក់​ចាត់ការ​រក ឬ​បង្កើត​វា របៀប​ដែល​មនុស្ស​នោះ​រៀបចំ​គ្រប់គ្រង​វា របៀប និង​ទីកន្លែង​ដែល​គេ​វិនិយោគ​វា និង​របៀប​ដែល​មនុស្ស​នោះ​សន្សំសំចៃ​វា ឬ​បរិច្ចាក​វា​ដើម្បី​ជួយ​ដល់​អ្នក​ផ្សេងៗ​ទៀត។​ ជាក់លាក់​ជាងនេះទៅទៀត វា​មាន​ន័យ​សំដៅ​ដល់​កន្សោម ឬ​សំណុំ​ជំនាញ និង​តម្រិះវិជ្ជា​ដែល​អនុញ្ញាត​បុគ្គល​ម្នាក់​​ធ្វើការសម្រេចចិត្ត​ដែល​អាច​ទទួលស្គាល់បាន វៃឆ្លាត និង​មាន​ប្រសិទ្ធភាព​ដែល​ទាក់ទងទៅនឹង​ប្រភព​ធនធាន​ហិរញ្ញវត្ថុ​ទាំងអស់​របស់ខ្លួន។

Financial.org បញ្ចូលគ្នា​នូវ​សំណុំ ឬ​កម្រង​សមត្ថភាព, ទស្សនៈ, តម្រិះវិជ្ជា, ការយល់ដឹង​ដែល​ភ្ជាប់ដោយ​ជំនាញ​ព័ត៌មាន និង​ហិរញ្ញវត្ថុ​ជារួម​ដែល​គេ​ដឹងថាជា​កម្មវិធី​អប់រំ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុជាប់រហូត​ពេញមួយជីវិត​ដើម្បី​លើកកម្ពស់​កម្រិត​ជីវភាពរបស់​មនុស្ស។

អាជ្ញាធរ​​ប្រទេសអូស្រ្តាលីបានចាប់ផ្តើមការអប់រំពីហិរញ្ញវត្ថុចាប់តាំងពីដើមឆ្នាំ 2000

រដ្ឋាភិបាលអូស្រ្តាលីបានបង្កើតឡើងនូវ​ក្រុមការងារអក្ខរកម្មហិរញ្ញវត្ថុនិងទំនិញប្រើប្រាស់ថ្នាក់​ជាតិក្នុងឆ្នាំ 2004 ដែលក្រុមការងារ​នេះបានផ្ដល់អនុសាសន៍ក្នុង​ការបង្កើតមូលនិធិអក្ខរកម្មហិរញ្ញវត្ថុក្នុងឆ្នាំ 2005 ។ ក្នុងឆ្នាំ 2011 អង្គភាព​ ASIC (គណៈកម្មាធិការវិនិយោគនិង​មូលប័ត្រអូស្រ្តាលី) បានចេញផ្សាយយុទ្ធិសាស្រ្តអក្ខរកម្មហិរញ្ញវត្ថុជាតិ ( www.financialliteracy.gov.au ) - ជាដំណឹងដែលទាញ​ចេញពីរបាយការណ៍ស្រាវ​ជ្រាវ​ពីមុន​​របស់​ ASIC មាន​ចំណង​ជើង​ថា​ "​អក្ខរកម្មហិរញ្ញវត្ថុនិងការផ្លាស់ប្តូរអកប្បកិរិយា"​ - ដើម្បីបង្កើនសុខុមាលភាពហិរញ្ញវត្ថុរបស់ជន​ជាតិ​អូស្រ្តាលីទាំងអស់ដោយលើកកំពស់កម្រិតចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ យុទ្ធិសាស្រ្តនេះមានសសរស្តម្ភបួន៖

  1. ការអប់រំ
  2. ពត៌មាន ឧបករណ៍និងការគាំទ្រ​ប្រ​កប​ដោយ​ជំនឿទុកចិត្តនិងឯករាជ្យ​
  3. ដំណោះស្រាយបន្ថែមទៀតដើម្បីជំរុញការធ្វើឱ្យប្រសើរឡើងផ្នែកហិរញ្ញវត្ថុនិងការផ្លាស់ប្តូរសុខុមាលភាពឥរិយាបថ
  4. ភាពជាដៃគូរជាមួយវិស័យដែលពាក់ព័ន្ធនិងចំណេះដឹងផ្នែកហិរញ្ញវត្ថុ វាស់ស្ទង់ពីផលប៉ះពាល់របស់វានិងការលើកកម្ពស់ការអនុវត្តន៌ល្អបំផុត

ប្រ​ទេស​សិង្ហបុរីកំពុង​វិនិយោគលើការអប់រំហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋរបស់ខ្លួនចាប់តាំងពីឆ្នាំ 2007

នៅក្នុងប្រទេសសិង្ហបុរី វិទ្យាស្ថានជាតិអប់រំដែល​ត្រូវ​បានបង្កើតសម្ពោធឡើង​នូវ​ទីប្រ​ជុំអក្ខរកម្មហិរញ្ញវត្ថុ​សម្រាប់គ្រូនៅឆ្នាំ 2007 ដើម្បីផ្តល់អំណាចដល់គ្រូបង្រៀនសាលាក្នុង​ការ​បន្សាយ​អក្ខរកម្មផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាតាម​សកម្មភាពគរុកោសល្យស្នូលដើម្បីទាក់​ទាញ​សិស្ស​ឱ្យ​ចូលរួមសិក្សា។ រដ្ឋាភិបាលសិង្ហបុរីតាមរយៈអាជ្ញាធររូបិយវត្ថុសិង្ហបុរីបានផ្តល់មូលនិធិបង្កើត​ឡើងវិទ្យាស្ថានសម្រាប់អក្ខរកម្មហិរញ្ញវត្ថុនៅខែកក្កដាឆ្នាំ 2012 ។ វិទ្យាស្ថាននេះមានគោលបំណងដើម្បីកសាងសមត្ថភាពហិរញ្ញវត្ថុស្នូលនៅទូទាំងវិសាលគមន៌នៃប្រជាជនសិង្ហបុរីដោយការផ្តល់នូវកម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុមិនគិត​ថ្លៃនិងមិនលម្អៀងទៅប្រ​ជាជន​ពេញវ័យដែល​ធ្វើការនិងគ្រួសាររបស់គេ។

សាជីវកម្មអារ៉ាប៊ីដ៏​មាន​កិត្តិសព្ទ័មួយ​បានចាប់ផ្តើមនៅការអប់រំហិរញ្ញវត្ថុក្នុងឆ្នាំ 2012។

នៅក្រុមហ៊ុនអភិវឌ្ឍន៍​និង​សេដ្ឋកិច្ចប្រទេសហៅកាត់ថា SEDCO នៃប្រ​ទេស​អារ៉ាប៊ីសាអូឌីត ដើម្បីឆ្លើយតបទៅនឹងតម្រូវការដ៍ធំសម្រាប់កម្មវិធីដែលបង្រៀនមនុស្សពីរបៀបគ្រប់គ្រងប្រាក់របស់ពួកគេឱ្យ​កាន់តែមានប្រសិទ្ធភាពនិងដើម្បីផ្លាស់ប្តូរការយល់ឃើញរបស់ពួកគេចំពោះប្រាក់ជាមួយធនធានគ្មានដែនកំណត់ បានចាប់ផ្តើមកម្មវិធីមួយ​ដែលដោះស្រាយតម្រូវការនេះនៅក្នុង ឆ្នាំ 2012 ។ តាមរយៈកម្មវិធីដ៏សំខាន់គេហៅថា Riyali នេះ ប្រជាពលរដ្ឋ 50000 នៃប្រទេសអារ៉ាប៊ីសាអូឌីតពីគ្រប់​វិស័យ​រួមទាំងសិស្សនិស្សិតមហាវិទ្យាល័យ សិស្សវិទ្យាល័យនិងក្រុមដែលមានប្រាក់ចំណូលទាបពាក់កណ្តាល រៀនជំនាញហិរញ្ញវត្ថុមូលដ្ឋានដូចជាការកំណត់ថវិកា ការសន្សំ ការវិនិយោគនិងសមត្ថភាពសំខាន់ផ្សេងទៀតដែល​ត្រូវ​បានទាមទារឱ្យ​មាន​ធ្វើឱ្យសម្រេផ្នែកហិរញ្ញវត្ថុនៅក្នុងជីវិតប្រចាំថ្ងៃប្រ​កប​ដោយ​ភាពវ័យ​ឆ្លាត។

ជនជាតិអាមេរិកត្រូវការ​ការ​អប់រំអំពីហិរញ្ញវត្ថុច្រើនមិនធ្លាប់មាន​ពីមុន​

រតនាគារអាមេរិកបានបង្កើតការិយាល័យអប់រំហិរញ្ញវត្ថុរបស់ខ្លួនក្នុងឆ្នាំ 2002 ហើយ​សភាសហរដ្ឋអាមេរិកបានបង្កើតគណៈកម្មាធិការអប់រំនិងអក្ខរកម្មហិរញ្ញវត្ថុនៅក្រោម​ច្បាប់​លើក​កំពស់​​ការ​អប់រំនិង​អក្ខរកម្ម​ហិរញ្ញវត្តុ​ក្នុងឆ្នាំ 2003 ។ គណៈកម្មាការនេះបានចុះផ្សាយយុទ្ធិសាស្រ្តជាតិរបស់ខ្លួនលើផ្នែកអក្ខរកម្ម​ហិរញ្ញវត្ថុក្នុងឆ្នាំ 2006 ។ ដោយ​សារ​កិច្ចខិតខំប្រឹងប្រែងដែល​មាន​ទាំងអស់នេះ​ ការស្ទង់មតិថ្មីមួយដោយវិទ្យាស្ថានសម្រាប់អក្ខរកម្មនិងក្រុមប្រឹក្សាហិរញ្ញវត្ថុ​សម្រាប់​ការអប់រំសេដ្ឋកិច្ចបានរកឃើញថា 58% នៃជនជាតិអាមេរិកមិនមានជំនាញផ្នែកហិរញ្ញវត្ថុគ្រប់គ្រាន់និងមិន​បាន​ដឹងពីរបៀបក្នុងការគ្រប់គ្រងហិរញ្ញវត្ថុនិងការវិនិយោគរបស់ពួកគេឱ្យបានត្រឹមត្រូវនោះទេ។


សហរដ្ឋ​អាមេរិក​គឺជា​គ្រឹះស្ថាន​មួយ​របស់​មហាសេដ្ឋី​ប្រាក់លាន និង​កោដិ​ តែ​នៅ​ពេល​ថ្មីៗ​នេះ​ការធ្វើអង្កេត​នានា​បាន​ណែនាំប្រាប់ថា ជនជាតិ​អាមេរិក​ថ្នាក់​មធ្យម​តាម​មិនទាន់ទេ នៅពេល​ដែល​វា​និយាយ​ដល់​តម្រិះវិជ្ជា និង​ចំណេះដឹង​ផ្នែកហិរញ្ញវត្ថុ។ ក្នុងនាម​ជាប្រទេស​ជាតិ​មួយ សហរដ្ឋអាមេរិក (សអរ) បាន​ក្លាយជាប្រទេស​ដែល​មាន​បញ្ហាជញ្ជីងពាណិជ្ជកម្ម និង​ជញ្ជីងទូទាត់ (Current Account Deficit) ទី 1 ហើយ​វា​បន្តមាន​បញ្ហា​ច្រើនឆ្នាំ​ទៀត ក្រោយ​ឆ្នាំ​ដែល​មាន​បំណុល​ជាទូទៅ​លើ​ពី 20 សែន​កោដិ​ដុល្លារ​ដោយ​គិតត្រឹម​ខែមីនា ឆ្នាំ 2018។ នេះ​បង្ហាញឲ្យច្បាស់​អំពី​ចំនួនទឹកប្រាក់​ដែល​ប្រជាពលរដ្ឋ​ ក្រុមហ៊ុន​ជា​ច្រើនទៀត និង​រដ្ឋាភិបាល​អាមេរិក​កំពុង​តាម​មិនទាន់ និង​ខ្ចីប្រាក់​ពី​សមភាគី​បរទេស​របស់ពួកគេ។ ស្ថិតក្នុងស្ថានភាព​បច្ចុប្បន្ន​បែបនេះ​របស់ខ្លួន ការនិយាយ​ថា ជាទូទៅ និង​ដោយ​មិនសង្ស័យ​ជនជាតិ​អាមេរិកាំង​កំពុង​ស្ថិត​ក្នុង​តម្រូវការបន្ទាន់​នៃ​ការអប់រំចំណេះដឹង តម្រិះវិជ្ជា និង​ផ្នត់គំនិត​ផ្នែក​ហិរញ្ញវត្ថុ​ជាមូលដ្ឋាន។

អង្គការសហប្រជាជាតិ៖ ផ្នែកហិរញ្ញវត្ថុជាផ្នែក​ដ៏ចាំបាច់ក្នុងការអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ចតាំងពីឆ្នាំ 2000

អង្គការសហប្រជាជាតិមានប្រវត្តិគាំទ្រដល់ការអប់រំហិរញ្ញវត្ថុ​និងការ​ផ្សព្វ​ផ្សាយ​គុណ​តម្លៃអក្ខរកម្មហិរញ្ញវត្ថុជា​យូរ​មក​ហើយ​។ គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់អង្គការសហប្រជាជាតិត្រូវបានបង្កើតជាគ្រឹះសម្រាប់ផែនទីបង្ហាញផ្លូវនិងយុទ្ធិសាស្រ្តដែលត្រូវ​បានព្រមព្រៀងគ្នាដោយជាតិសាសន៍និងស្ថាប័នអភិវឌ្ឍន៍ឈានមុខគេរបស់ពិភពលោកទាំងអស់។ គោលដៅនេះបានជំរុញកិច្ចខិតខំប្រឹងប្រែងដ៏​អស្ចារ្យមួយដើម្បីរួប​រួម​រដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល សាជីវកម្ម គ្រឹះស្ថាន សាកលវិទ្យាល័យនិងអ្នក​ដើរ​តួរ​នាទីសំខាន់ៗ​មួយចំនួន​ផ្សេងទៀតក្នុងការអភិវឌ្ឍន៍​និងបន្តរបៀបវារៈដ៏មុតមាំ​មួយ​សម្រាប់​ចំណេះដឹងផ្នែកហិរញ្ញវត្ថុ។

ការគាំទ្រអក្ខរកម្មផ្នែកហិរញ្ញវត្ថុនៅអង្គការសហប្រជាជាតិបាន​វិវឌ្ឍន៍​ផ្លាស់ប្តូរទៅមុខយ៉ាងខ្លាំងក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយទប់ស្កាត់ការថយចុះផ្នែកហិរញ្ញវត្ថុសម្រាប់បុគ្គលនិងក្រុមគ្រួសាររាប់រយរាប់លាននាក់នៅក្នុងបណ្តារប្រទេសអភិវឌ្ឍន៍និងប្រទេស​លោក​ទី 3 ជាច្រើននៅ​លើ​ពិភពលោក​ដែលទទួល​រងប៉ះពាល់ដោយភាពតានតឹងផ្នែកហិរញ្ញវត្ថុកាន់តែច្រើនដោយសារការខ្វះចំណេះដឹងនិង​ការ​អប់រំផ្នែកហិរញ្ញវត្ថុរបស់ខ្លួន។

គម្លាតវិសមភាពទ្រព្យសម្បត្តិ - ធំជាងមុន​ដែលមិនធ្លាប់មាន

សាកលភាវូបណីយកម្ម​ជាទូទៅលើពិភពលោក​កាល​ពី 20 ឆ្នាំ​កន្លងមក បាន​បង្កើត​អត្ថប្រយោជន៍ ក៏ដូចជា​ការធាក់ថយ​​យ៉ាងច្រើន​ផងដែរ។ បញ្ហា​មួយ​ក្នុង​បញ្ហា​ធំៗ​បំផុត គឺ​អសមភាព​ទ្រព្យធន​ដែល​បាន​បន្តមាន​បញ្ហា​ជាច្រើនឆ្នាំ​នៅ​ក្រោយ​ឆ្នាំ​មិនប្រក្រតី។ បច្ចុប្បន្ននេះ អ្នកមានបំផុត​លើ​ពិភពលោក​ចំនួន 1% បាន​គ្រប់គ្រង​លើ​ទ្រព្យធន​ជាង 80%។ អ្នកទាំងនេះ​ដែលស្ថិតក្នុង​អត្រា 1% គឺ​ជាបុគ្គល​ដែល​មាន​មូលនិធិ​ផ្ទាល់​សុទ្ធ​ខ្ពស់ (HNWIs) តាម​ការសន្មត់ និង​ជាបុគ្គល​មាន​មូលនិធិ​ផ្ទាល់សុទ្ធ​ដ៏លើសលប់ (UHNWIs) បាន​ចាត់ការ​រៀបចំគ្រប់គ្រង​ទុនសកម្មហិរញ្ញវត្ថុ និង​ការវិនិយោគ​របស់ពួកគេ​បាន​យ៉ាងជោគជ័យពីមួយឆ្នាំនៅមួយឆ្នាំ​តាមរយៈ​ទីផ្សារ​បណ្ដាក់​ទុនរបស់ក្រុមហ៊ុន។ ដូច្នេះ ពួកគេ​បន្ត​ក្លាយជាអ្នកមាន​ និង​អំណាច​កាន់តែខ្លាំងឡើងៗ ខណៈ​ដែល​អ្នកសល់ពីនេះផ្សេងទៀត​លើ​ពិភពលោក​បន្ត​ស្ទះ ឬ​ដើរថយក្រោយ។

រឿងដដែលនេះ គេ​មិន​អាច​និយាយ​ដល់អ្នក​ភាគច្រើន​ដែល​មានកម្រិតប្រាក់ចំណូលមធ្យម​ចំនួន 2 កោដិ​នាក់ ក៏ដូចជា​មនុស្សក្រីក្រ​ជាង 3 កោដិ​​នាក់​នៅលើ​ពិភពលោក​បច្ចុប្បន្ន​នេះដែរ។ ភាគច្រើន​បំផុត​មិនដែល​មាន​ឱកាស​ពិតប្រាកដ​ណាមួយ​ដើម្បីចូល​ដល់​ផ្សារទុន (ផ្សារមូលធន) ថ្នាក់ពិភពលោក​នោះ​ទេ។ យ៉ាងណាក៏ដោយ ក៏នៅបណ្ដា​ឆ្នាំ​ថ្មីៗនេះ ការដឹង​អំពី​ភាពសំខាន់​នៃ​ការអប់រំ​ចំណេះដឹង​ផ្នែកហិរញ្ញវត្ថុ​កំពុង​​កើនកម្លាំងជំរុញទឹកចិត្ត​ក្នុង​ចំណោម​ក្រុម​អ្នកធ្វើគោលនយោបាយ​នៅក្នុង​បញ្ហា​សេដ្ឋកិច្ច​​ដែល​កំពុងរះឡើង និង​កំពុង​អភិវឌ្ឍលើ​ពិភពលោក។

អាចរកទាញយកបាន
អាចរកទាញយកបាន
ទាញយក​កូនកម្មវិធី​លើ​ទូរសព្ទដៃ​ជាផ្លូវការ​របស់យើង​នៅថ្ងៃនេះ។
Financial.org គឺជា​កម្មវិធី​អប់រំ​ចំណេះដឹង​មួយ។ យើង​មិន​ជួញដូរ​សញ្ញាប័ណ្ណ និង​ទទួល​អត្ថប្រយោជន៍​ហិរញ្ញវត្ថុ​ណា​មួយ​ពី​ក្រុមហ៊ុន​ផលិតផល​កម្មវិធី និង​សេវាកម្ម​ហិរញ្ញវត្ថុ​ទេ។
រក្សា​សិទ្ធិ​គ្រប់​យ៉ាង © 2016 - 2019